[គោលដៅ]  [ទំហំការងារ]  [ដៃគូ គ្រឹះស្ថានសិក្សាអប់រំ]


 


 


កម្មវិធីស្រាវជ្រាវអភិវឌ្ឍន៍ អន្តរជាតិ(IDRC), កាណាដា, តាមរយកម្មវិធី ប៉ានអាស៊ីណិតវ៉ើក (PAN)

 

 

 

IDRC

 

ជាមួយនិង

 

  PAN ASIA

 

 

 

 

 

សកលវិទ្យាល័យជាតិនៃវិទ្យាសាស្ត្រវិស្វកម្មនិងកុំព្យូទ័រ (NUCES) ប៉ាគីស្ថានតាមរយះមជ្ឈមណ្ឌលស្រាវជ្រាវជាភាសាអ៊ូឌូ
( CRULP)

 

 

 


NUCES 

 

 


CRULP

 

 

មានសោមនស្សរីករាយ សូមប្រកាសនូវភាពជាដៃគូរ ដែលមានរយះ ពេលបីឆ្នាំជាលើកដំបូងនៅអាស៊ីប៉ែកអាគ្នេយ៍នឹងអាស៊ីខាងត្បូង ដើម្បីជាការផ្តួចផ្តើមគំនិតបង្កើនសមត្ថភាពគ្រឹះស្ថានសិ ក្សាអប់រំក្នុងភូមិភាគខាង ផ្នែកកុំព្យូទ័រដោយប្រើប្រាស់ភាសាជាតិ។

ក្នុងខណៈពេលដែលប្រជាជននៅអាស៊ី ប្រើប្រាស់អ៊ីធើណិត យ៉ាងច្រើន បំផុតនៅចុងឆ្នាំ2001មានចំនួនតែ 4.5 % នៃប្រជាជនអាស៊ីសរុបក្នុង ភូមិភាគ។ ដោយព័ត៌មានវិទ្យាទាំងអស់ក្នុងតំបន់ប្រើភាសាអង់គ្លេស នោះ  ជាកត្តាមួយមិនអាចជ្រួតជ្រាបដល់ប្រជាជនតាមជនបទ ដែល ភាគច្រើនមិនទាន់អភិវឌ្ឍហើយមិនចេះនិយាយ និងសរសេរអង់គ្លេស។

ការវិនិយោគ ក្នុងការអភិវឌ្ឍន៍ហេដ្ធារចនាសម្ព័ន្ធ ICT នៅអាស៊ី ការខិត ខំព្យាយាម បញ្ជាក់បង្ហាញពីឧបករណ៍ Digital និង ការផ្ដល់នូវប្រព័ន្ធ បច្ចេកទេស តភ្ជាប់រចនាសម្ព័ន្ធវិទ្យាសាស្ត្រតែឯងនោះ និងមិនអាចធ្្វើ ឱ្យប្រជាជនភាគច្រើនអាចទទួលយកផលប្រយោជន៍នៃប្រព័ន្ធព័ត៌វិទ្យា បច្ចុប្បន្នបានទេ។ អ្វីដែលទាមទារនោះគឺការធ្វើអោយប្រជាជនជាច្រើន ដែលមិនទាន់អភិវឌ្ឍន៍នៅអាស៊ីមានឱកាសទទួលនូវ ព័ត៌មាន ផ្សេងៗ និងឯកសារទាំងឡាយ ដែលផ្សព្វផ្សាយជាសាធារណៈ នោះ ជាភាសា ដែលពួកគេនិយាយ និងសរសេរជាប្រចាំថ្ងៃជាមូលដ្ធាន។ គោលដៅគឺ ផ្តល់ជូននូវ គំរោងការនៃការប្រើប្រាស់កុំព្យូទ័រជាភាសា ក្នុងតំបន់ នឹង ឧបករណ៍ បកប្រែព័ត៌មាន និងការផ្សព្វផ្សាយទាំងអស់ជាភាសា ដែល ប្រជាជនភាគច្រើននិយាយ និងប្រើប្រាស់បាន។ ការផ្សព្វផ្សាយនេះ មានន័យថា ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដើម្បីបង្កើត និងផ្ដល់ ព័ត៌មាន ដែលត្រូវការចាំបាច់ដោយប្រើភាសាក្នុងតំបន់។ ការដែលមិន អាចប្រើប្រាស់កុំព្យូទ័រជាភាសាក្នុងតំបន់បាននោះ គឺជាឧបសគ្គដ៏ធំមួយ ចំពោះការផ្តល់ ការទទួល ការបញ្ជូន ការផ្ញើ នូវព័ត៌មានជាសកល បាន ទេ ព្រមទាំងការរៀនសូត្រនូវមូលដ្ធានសិទ្ធិមនុស្សផង។

 

គោលដៅ

 

គំរោងស្រាវជ្រាវរបស PAN Localization មានគោលដៅបីធំៗ

   

 

  • ដើម្បីអភិវឌ្ឍន៍ បង្កើនសមត្ថភាពធនធានមនុស្សក្នុងតំបន់អាស៊ី សំរាប់  ការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាជាភាសាជាតិ។
    ការ​បណ្ដុះ​បណ្ដាល​សមត្ថភាព​នៃ​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​ជា​តំរូវ​ការ​យ៉ាង​ចាំបាច់​បំផុត​ដើម្បី​ឱ្យ​អ្នក​ទាំងអស់​នោះ​ក្លាយ​ជា​អ្នក​ជំនាញ​ហើយ​មាន​សមត្ថភាព​ក្នុង​ការ​ជំរុញ​ឱ្យ​យក បច្ចេកវិទ្យា​ដែល​មាន​ស្រាប់ មកទ្រទ្រង់​ភាសា​ជាតិ​របស់​ខ្លួន​ ​។​

 
  • ដើម្បីបង្កើនការគាំទ្រវិទ្យាសាស្ត្របច្ចេកទេស សំរាប់ភាសាប្រើនៅអាស៊ី
    ភាសាប្រើនៅអាស៊ី មានចំណុចខ្លះមានភាពស្មុគស្មាញសាំញ៉ាំជាង ភាសាអង់គ្លេសជា ពិសេស គឺភាពសាំញ៉ាំក្នុងរបៀបសរសេរ។ វិទ្យាសាស្ត្របច្ចេកទេសនាពេលបច្ចុប្បន្ន ជាបឋម គេបង្កើតឡើងជា ភាសាអង់គ្លេស ហើយមិនគាំទ្រទាំងស្រុងតាមតំរូវការនៃភាសាដែល ប្រើនៅអាស៊ីជាច្រើននោះទេ ដូច្នេះចាំបាច់ត្រូវការអភិវឌ្ឍន៍។

 
  • ពង្រឹង​ និងបង្កើន យុទ្ធសាស្ត្រ​ក្នុង​ការ​បង្កើត​មូលដ្ឋានីយកម្ម​នៃ​ភាសា​ ហើយ និង​ដើម្បី​ឱ្យ​មាន​ទំនាក់​ទំនង​ក្នុង​បណ្ដា​ប្រទេស​នៃ​តំបន់​អាស៊ី​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​។
    ការសិក្សា ពិនិត្យនិងពិចារណាលើបញ្ហាភាសា ដែលប្រើប្រាស់ក្នុងតំបន់ ការផ្ដល់យោបល់ និងមតិ នូវមធ្យោបាយដ៏មានប្រសិទ្ធិភាព ដើម្បី ដោះស្រាយបញ្ហាដែល ទាក់ទិនទៅនិងការផ្សព្វផ្សាយនូវអ្វីៗដែលទាក់ ទងតាមរយះ ICTs ដោយមធ្យោបាយណាមួយ ក្នុងរយះពេលវែង ខ្លី មានចំនួនមិនច្រើនទេ។ ។

  [ចូរមើលគំរោងរបស់ PAN លំអិតលើគោលបំណង]
   
ទំហំការងារ

 

ទំហំការងារនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកទេសរបស់ PAN រួមបញ្ចូលទំាងការអភិវឌ្ឍន៍លើអក្ខរក្រម ការផ្ទៀងផ្ទាត់អត្ថបទនឹង ស្តង់ដារ ភាសាផ្សេងៗទៀត ដូចជារបៀបនៃពុម្ភអក្សរ វាក្យស័ព្ឌ អក្ខរាវិរុទ្ធ វេយ្យាករណ៍ ការស្រាវជ្រាវ ការប្រើជំនួសនិងប្រព័ន្ធផ្នែក នៃ  សំដី អត្ថបទសំយោគលើផ្នែកនៃសំដី ការបកប្រែដោយម៉ាស៊ីន។ គំរោងនេះ នឹងប្រមាណការអនុវត្តិកម្មវិធីប្រើប្រាស់ទាំង Linux នឹង Microsoft platforms សំរាប់ការអភិវឌ្ឍន៍ដ៏ពិសេសនេះ។ ទ្រង់ទ្រាយខុសៗគ្នានៃ វិទ្យាសាស្ត្របច្ចេកទេសនៃមូលដ្ឋានីយកម្មអក្ខរ ក្រម បូករួមបញ្ចូលទាំងការធ្វើអោយមានភាសាជាស្តង់ដា ការអនុវត្តិ កម្មវិធីប្រើប្រាស់កុំព្យូទ័រ កម្មវិធីអភិវឌ្ឍន៍ ការផ្សព្វផ្សាយជាសាធារណះ ការសិក្សាស្រាវជ្រាវទីផ្សារដ៏មានប្រសិទ្ធិភាព ការចែកចាយ នឹង យុទ្ធសាស្ត្រទ្រព្យសម្បត្តិកម្មសិទ្ធបញ្ញានៃទិន្នផលផលិតផល។ 
[មើលគំរោង]

គំរោង​របស់​ PAN Localization នឺង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​មូលដ្ឋានីយកម្ម​នៃ​ភាសា​នៅ​លើ​កុំព្យូទ័រ​ដែល​បាន​ជួប​ប្រទះ​នៅ​ក្នុង​តំបន់​អាស៊ីសម្រាប់​ជា​ជំនួយ​ដល់​វប្បធម៌​ និង​ អក្សរសាស្ត្រ​ផ្សេងៗ​នៅ​ក្នុង​តំបន់​ទាំងមូល​។លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នឹង​ត្រូវ​បាន​គេ​ដក​ស្រង់​មក​ទុក​សំរាប់​ជា​ឯកសារ​យោង​ជំនួយ​ដល់​ការ​ស្រាវជ្រាវ​របស់​ប្រទេស​ផ្សេងៗ​ដ៏ទៃ​ទៀត​ដើម្បី​អោយ​វា​សមស្រប​តាម​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ និងទីផ្សារនៅ​ក្នុង​ប្រទេស​និមួយៗ​។

គំរោងការនឹងសាងសង់ នូវបណ្តាញប្រព័ន្ធណិតវើកនៅអាស៊ីសំរាប់   អ្នកសិក្សាស្រាវជ្រាវដើម្បីចែករំលែកចំណេះដឹង និងការរៀនសូត្រ  ព្រមទាំងបង្កើតការស្រាវជ្រាវលើទិន្នផលរួមបញ្ចូលទាំងការ សិក្សាសារឡើងវិញដ៏ទូលំទូលាយនៅចុងបញ្ចប់នៃគំរោង កាផ្តល់ឯកសារ ដំណើរ ការដ៏មានប្រសិទ្ធិភាព លទ្ធផលព្រមទាំងលិខិតអះអាង។

ប្រទេសនឹងភាសាដែលបានរួមបញ្ចូលក្នុងគំរោងគឺ
បង់ក្លាដែស(ភាសាបង់ក្លា), ប៊ូតាន(ភាសាហ្សុងខា),កម្ពុជា(ភាសាខ្មែរ),
ឡាវ(ភាសាឡាវ), ណេប៉ាល់(ភាសាណេប៉ាលី), ស្រីលង្កា(ភាសាស៊ីនហាឡា,តាមិល)

   
ដៃគូ គ្រឹះស្ថានសិក្សាអប់រំ

 

អ្នកប្រតិបត្តិនៃគំរោងនេះគឺ អ្នកសិក្សាស្រាវជ្រាវ ICT អ្នកហ្វឹកហាត់ អ្នកសិក្សាភាសាវិទូ អ្នកសម្រេចគម្រោងការណ៍នយោបាយ ដែលមកពី ទីភ្នាក់ងារ របស់រដ្ធាភិបាល សកលវិទ្យាល័យនានា និងផ្នែកឯកជន ផ្សេងៗ បន្ថែមលើនេះមាន PAN នឹង  CRULP ស្ថាប័នខាងក្រោម ក៏ចូលរួមក្នុង គំរោងនេះដែរ។

 

 

  •  

អាហ្គានីស្ថាន

សាមាគមវិទ្យាសាស្ត្រកុំព្យូទ័រអាហ្គាន

  •  

បង់ក្លាដេស

សកលវិទ្យាល័យ BRAC

  •  

ប្រទេសប៊ូតាន

នាយកដ្ឋានព័ត៌មានវិទ្យា, ក្រសួងព័ត៌មាន និង ទំនាក់ទំនង

អាជ្ញាធម៌អភិវឌ្ឍន៍ភាសារហ្សុងខា(Dzongkha)នៃក្រសួងអប់រំ

សកលវិទ្យាល័យ (Sherbets)

 

 

 

  •  

កម្ពុជា

កម្មាធិការជាតិរៀបចំស្តង់ដាអក្ខរក្រមខ្មែរក្នុងកុំព្យូទ័រ
អាជ្ញាធរជាតិអភិវឌ្ឍន៍បច្ចេកវិជ្ជាទំនាក់ទំនងព័ត៌មាន

 

 

 

  •  

ឡាវ

ទីភ្នាក់ងារបរិដ្ធាន បច្ចេកវិទ្យា នឹងវិទ្យាសាស្ត្រ
សកលវិទ្យាល័យជាតិឡាវ

 

 

 

  •  

ណេប៉ាល់

ម៉ាដាន់ពូរាស់ស្កា ពូស្តាកាលយា
សកលវិទ្យាល័យខែតម៉ែនឌូ (Kathmandu)
សកលវិទ្យាល័យទ្រីបហុវ៉ាន(Tribhuvan)

 

 

 

  •  

ប៉ាគីស្ថាន

មជ្ឈមណ្ឌលដើម្បីសិក្សាស្រាវជ្រាវភាសាអ្៊ូរឌូ
សកលវិទ្យាល័យជាតិនៃកុំព្យូទ័រ និងវិទ្យាសាស្ត្រវិស្វកម្ម

 

 

 

  •  

ស្រីលង្កា

សាលាកុំព្យូទ័រនៃសាកលវិទ្យាល័យកូឡុំបូ(Colombo)
 

 គំរោងដ៍អស្ចារ្យក្នុងតំបន់នេះ បង្កើតឡើងដើម្បីផ្ដល់ប្រយោជន៍ផល ដល់ ប្រជាជនអាស៊ីទាំងអស់ដែលមិនចេះនិយាយភាសាអង់គ្លេសនៅក្នុង តំបន់ដាច់ស្រយ៉ាល ឱ្យបានចូលមករួបរួមជិតគ្នាវិញ។